លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក លើរបៀបវារៈដូចខាងក្រោម :
១/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ លើកទី៧ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
២/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញ លើកទី៦ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
៣/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែមករា ឆ្នាំ២០២៥
៤/ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបាន មកពីការផ្ដល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភ ជូនមន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ ប្រចាំខែធ្នូ ឆ្នាំ២០២៤
៥/ផ្សេងៗ
-កាផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-មតិបូកសរុប និងបិទអង្គប្រជុំ
ដោយមានការចូលរួមពី៖ សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន ៣៨នាក់/ស្រី០៥នាក់។ នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
ថ្ងៃសុក្រ ១២ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទីព្រឹក