លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានអនុសាខាស្រុកមណ្ឌលសីមា និងក្រុមការងារ អាជ្ញាធរមូលដ្ឋាន ចូលរួមសហការជាមួយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ១គ្រួសារ ក្នុងនោះបណ្តាលអោយខូចខាតទាំងស្រុង ស្មើនឹង១ ខ្នងផ្ទះ និងទ្រព្យសម្បត្តិមួយចំនួនទៀត ដែលមានម្ចាស់ផ្ទះឈ្មោះ រ៉ុន លេក អាយុឆ្នាំ៥៤ ជាស្ត្រីម៉េម៉ាយ រស់នៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង មូលហេតុឆ្លងចរន្តអគ្គិសនី (តាមការបញ្ជាក់របស់ក្រុមគ្រួសារ) ។
អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនរួមមាន៖ អង្ករ៥០គក្រ មីជាតិ១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស មុង១ ឆ្នាំងខ្ទះ១ ឆ្នាំងបាយ១ កញ្ច្រែងជ័រ២ កាថុនជ័រ១ ចាន១០ និងសម្ភារមួយចំនួនទៀត ព្រមទាំងថវិកាចំនួន១លានរៀល។ដោយឡែកអនុសាខា ថវិកាចំនួន២០០,០០០រៀល ផងដែរ ។
ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥
វេលាម៉ោង៣:០០នាទីរសៀល