លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំអំពីបញ្ហាការប្រមូលសំរាម និងដំណោះស្រាយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដែលមានសមាសភាពចូលរួមលោក ឃួន គឹមសុង មន្រ្តីការិយាល័យផែនការ និងគាំទ្រ ឃុំ សង្កាត់ស្រុក តំណាងភាគីខាងរោងចក្រ និងភាគីខាងក្រុមហ៊ុនប្រមូលសម្រាម នៅសាលប្រជុំតំបន់សេដ្ឋកិច្ចពិសេសកោះកុង។
ជាលទ្ធផលក្រុមហ៊ុនប្រមូលសំរាមបានសុំឡើងថ្លៃនៃការប្រមូលសំរាមពីក្រុមហ៊ុនទាំងអស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចំនួន ៥០% នៃតម្លៃចាស់ ហើយតំណាងក្រុមហ៊ុនរោងចក្រទាំងអស់សូមយកបញ្ហាទៅពិភាក្សាជាមួយថ្នាក់លើសិន និងសូមរាយការណ៍ជូនមករដ្ឋបាលស្រុកវិញពេលក្រោយ ។
ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥
វេលាម៉ោង៩:០០នាទីព្រឹក