រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៣១ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក វ៉ន វ៉ាត ប្រធានក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៣១ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក វ៉ន វ៉ាត ប្រធានក្រុមប្រឹក្សាឃុំ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ លោកមេភូមិ អនុ សមាជិកភូមិទាំង៤ លោកស្រីតំណាងនាយប៉ុស្តិ៍ លោកស្រីតំណាងប្រធានមណ្ឌល លោកនាយកអនុវិទ្យាល័យ លោកនាយកបឋមសិក្សាទាំង៣ សរុប ២១នាក់ ស្រី៥នាក់
ដើម្បីពិភាក្សាគ្នាលើរបៀបវារៈមួយចំនួន ដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តរបៀបវារៈនៃអង្គប្រជុំ
២. ពិនិត្យកូរ៉ុម និងប្រកាសសមាសភាពចូលរួមប្រជុំ
៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុប្រជុំលើកមុន
៤. ពិភាក្សា អនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៤
៥.ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែធ្នូ ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅមក្ពុជា ឃុំតានូន
៦.ពិភាក្សាផ្សព្វផ្សាយអំពីការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ដ្រភូមិទាំងបួន នៃឃុំតានូន
៧.ពិភាក្សា និងអនុម័តគ្រួសារក្រីក្រ ដែលហួសសុពលភាព
៨. បញ្ហាផ្សេងៗ
-ការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ
-ការអនុវត្តការងារតាមបណ្ដាអង្គភាពក្នុងមូលដ្ឋានឃុំ
៩. បូកសរុបលទ្ធផលនៃកិច្ចប្រជុំ និងប្រកាសបិទអង្គប្រជុំ។

ប្រភព:រដ្ឋបាលឃុំតានូន
—————————————
ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤
វេលាម៉ោង២:០០នាទីរសៀល

អត្ថបទទាក់ទង