លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួលលើការប្រតិភូកម្មសេវារបស់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកោះកុង ដោយផ្តោតលើការងារ ៣ ចំណុច ៖
១.ការងារកែសម្រួលទម្រង់ពាក្យស្នើសុំសម្រាប់ផ្តល់សេវា
២.ការប្រើប្រាស់វិក័យបត្របង់ប្រាក់លើវិស័យកសិកម្ម និង
៣.ការចាត់តាំងមន្ត្រីបេឡា ប្រមូលចំណូលនៅតាមសត្វឃាតដ្ឋាន។
ប្រភព : អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកោះកុង