រដ្ឋបាលឃុំជ្រោយប្រស់,ព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ លោក ពុំ ធឿន មេឃុំជ្រោយប្រស់ បានដឹកនាំ ស្មៀនឃុំ មេភូមិទាំពីរ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាពលរដ្ឋឃុំជ្រោយប្រស់ អញ្ជើញចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត នៅវត្ត រូងគីរីសត្ថារាម (វត្តត្រពាំងរូង)។