ដោយមានការណែនាំរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង
និងអនុវត្តតាមការចង្អុលបង្ហាញ និងគោរពតាមបទបញ្ជាលោក ឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង
លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានចាត់លោកវរសេនីយ៍ទោ នឹម សុវណ្ណនី អធិការរងទទួលការងារសណ្ដាប់ធ្នាប់ ដឹកនាំកម្លាំងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រាវ ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ និងចែកខិត្តប័ណ្ណព័ត៌មានលេខទូរស័ព្ទទំនាក់ទំនងទាន់ហេតុការណ៍ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលធ្វើដំណើរមកកម្សាន្តនៅតំបន់ទេសចរណ៍ និងឆ្លងកាត់ភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង៕
➡️ សូមមេត្តាបេីកបរដោយមានការប្រុងប្រយ័ត្ន និងបេីកបរតាមល្បឿនកំណត់
➡️ពិសារគ្រឿងស្រវឹងសូមកុំបេីកបរ
➡️ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដេីម្បីអ្នក និងគ្រួសារអ្នក
សូមធ្វេីដំណេីរប្រកបកបដោយសុវត្ថិភាព គ្រប់ក្រុមគ្រួសារ👮🙏
Hotline 097 77 80 101📞
ថ្ងៃសុក្រ ៤ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពស ២៥៦៨
ត្រូវនឹងថ្ងៃទី ១៧ខែមករា ឆ្នាំ២០២៥







