រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ម៉េង តិច អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការអំពាវនាវស្វែងរកដៃគូសហការ និងចុះកិច្ចព្រមព្រៀងជាដៃគូសម្រាប់ដំឡើងអាងស៊ិបទិច ឫប្រព្រឹត្តកម្មទឹកកខ្វក់» នៅសាលាឃុំកោះស្តេច

ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ម៉េង តិច អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្រ្តីឧទ្យានុរក្សចំនួន ០១រូប ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការអំពាវនាវស្វែងរកដៃគូសហការ និងចុះកិច្ចព្រមព្រៀងជាដៃគូសម្រាប់ដំឡើងអាងស៊ិបទិច ឫប្រព្រឹត្តកម្មទឹកកខ្វក់» នៅសាលាឃុំកោះស្តេច ។

ដោយមានការអញ្ជើញចូលរួមជាគណៈធិបតី

- លោក សាយ ង៉ែត អភិបាលរងស្រុកគីរីសាគរ

- លោកស្រី វន ថារី នាយកប្រតិបត្តិក្រុមហ៊ុន ស៊ូ ឌ្រេន

- លោកនាយករងរដ្ឋបាលស្រុកគីរីសាគរ

- សមាជិកក្រុមប្រឹក្សាឃុំកោះស្តេច

- មេភូមិ អនុភូមិ ជំនួយការភូមិ

- គណៈកម្មការសហគមន៍នេសាទ

- តំណាងក្រុមហ៊ុន រីសត ម្ចាស់ផ្ទះសំណាក់ និងប្រជាពលរដ្ឋ សរុបប្រមាណ ២៩នាក់ (ស្រី ១០នាក់)

អត្ថបទទាក់ទង