ថ្ងៃព្រហស្បតិ៍្ត ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន បានដឹកនាំលោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន មន្ត្រីនៃមន្ទីរបរិស្ថាន និងមន្រ្តីឧទ្យានុរក្ស ប្រជុំពិភាក្សាជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna &Flora) ក្នុងការរៀបចំគំរូទិន្នន័យ SMART សម្រាប់ប្រើប្រាស់ក្នុងការល្បាតរបស់សហគមន៍តំបន់ការពារធម្មជាតិកោះកាពិ សហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ និងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ។ ដោយប្រមូលធាតុចូលសំខាន់ៗ ដើម្បីពង្រាងរចនាសម្ព័ន្ធទិន្នន័យប្រព័ន្ធ Smart Patrol (smart model data structure) រួមមាន៖
- ការកំណត់សកម្មភាពគន្លឹះនៃការល្បាត
- ការរៀចំក្រុមល្បាត
- ការពង្រឹងការអនុវត្តន៍ច្បាប់
- បទកដ្ឋានគតិយុទ្ធនានា
- តួនាទីរបស់សហគមន៍ និងមន្រ្តីឧទ្យានុរក្ស
- ព័ត៌មានសង្ខេបរបស់សហគមន៍ និងជាពិសេសក្រោមការគាំទ្របច្ចេកទេសផ្ទាល់ពីមន្ទីរបរិស្ថាន ដោយលោកប្រធានមន្ទីរបានពិភាក្សា និងណែនាំពី
- ប្រព័ន្ធ smart model data
- ការរៀបចំគោលដៅទេសចរណ៍ក្នុងសហគមន៍តំបន់គារពារធម្មជាតិ
- មន្ទិរស្នើសុំអោយមានមន្រ្តីសមាសភាគីរវាងអង្គការ និងមន្ទីរបរិស្ថាន
- រៀបចំលក្ខន្តិកៈសមាសភាគីសហគមន៍តំបន់ការពារធម្មជាតិ