/ / /

លោក សន យ៉ាន សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោកស្រីប្រធានក្រុមប្រឹក្សាស្រុក លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោក អភិបាលស្រុក បានដឹកនាំក្រុមការងារ ស្រុក ចូលរួមពិធីចែកអំណោយដល់សិស្សានុសិស្ស ចំនួន ១១៣ នាក់ នៅសាលាបឋមសិក្សាព្រែកខ្យង ដែលជាមូលនិធិសប្បុរសជនបេសកកម្មមនុស្សធម៌( មូលនិធិសៅសារី)

លោក សន យ៉ាន សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោកស្រីប្រធានក្រុមប្រឹក្សាស្រុក លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោក អភិបាលស្រុក បានដឹកនាំក្រុមការងារ ស្រុក ចូលរួមពិធីចែកអំណោយដល់សិស្សានុសិស្ស ចំនួន ១១៣ នាក់ នៅសាលាបឋមសិក្សាព្រែកខ្យង ដែលជាមូលនិធិសប្បុរសជនបេសកកម្មមនុស្សធម៌( មូលនិធិសៅសារី) ដែលមានទីតាំងនៅសាធារណរដ្ឋមានិតចិន ក្រោមអធិបតីភាព ឯកឧត្តម ចៅ ភិរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំតានូន និងលោកស្រីនាយិការក្រុមហ៊ុន Ark Electronic Group នូវអំណោយរួមមានដូចជា ឯកសណ្ឋានសិក្សាម្នាក់3កំប្លេរ  កង់១  នឹងសម្ភារៈសិក្សាមួយចំនួនទៀត ដល់សិស្សានុសិស្សព្រមទាំង ឧបត្ថម្ភនូវសម្ភារៈការិយាល័យមាន ម៉ាស៊ីនព្រីនធ័រ១គ្រឿង កុំព្យូទ័រយួរដៃ២គ្រឿង និងថវិការជូនលោកគ្រូអ្នកគ្រូចំនួន៤នាក់ ដោយក្នុងម្នាក់ៗទទួលថវិការ២០០,០០០រៀល នៅសាលាបឋមសិក្សាព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

អំណោយដ៏ថ្លៃថ្លាទាំងនេះសរុបជាទឹកប្រាក់ចំនួន២៧,៧៧៥ដុល្លាអាមេរិច

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ថ្ងៃពុធ ៦ កើត ខែកត្តិក ឆ្នាំរោង

ឆស័ក ពុទ្ធសករាជ ២៥៦៨

ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤

November 6, 2024

វេលាម៉ោង៩:០០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    22/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រើប្រាស់មូលនិធិឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ

  • ហេង គីមឆន/
    21/03/2026

    សេចក្តីប្រកាស ព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង

  • ហេង គីមឆន/
    21/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សួនច្បារមុខសាលាខេត្តកោះកុង និងសួនច្បារមុខសាលាបឋមសិក្សាទីរួមខេត្ត

  • មន្ទីរពាណិជ្ជកម្ម/
    21/03/2026

    មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចូលរួមគាំទ្រ និងអនុវត្ត “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នៅក្នុងក្រុងខេមរភូមិន្ទ

  • មន្ទីរពាណិជ្ជកម្ម/
    21/03/2026

    មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចូលរួមគាំទ្រ និងអនុវត្ត “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នៅក្នុងក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    21/03/2026

    ក្នុងនាមរដ្ឋបាលខេត្តកោះកុង នាងខ្ញុំសូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនមូស្លីមកម្ពុជាទាំងអស់ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាអៃឌុលហ្វីតទ្រី នៅថ្ងៃសៅរ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៧ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦