រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាព នៃការរៀបចំការងារ របស់ អនុគណៈកម្មការពិធីការផ្នែកសាសនា និងសិល្បៈ នៃគណៈកម្មការរៀបចំបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅខេត្តកោះកុង

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាព នៃការរៀបចំការងារ របស់ អនុគណៈកម្មការពិធីការផ្នែកសាសនា និងសិល្បៈ នៃគណៈកម្មការរៀបចំបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅខេត្តកោះកុង។

លោកស្រីអភិបាលរងខេត្ត បានស្នើលោក លោកស្រី ដែលជាសមាជិកទាំងអស់ចូលរួមឱ្យបានគ្រប់គ្នា និងរៀបចំឱ្យបានសមស្របទៅនឹងប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់យើង មួយវិញទៀតមន្ទីរធម្មការ និងសាសនា ដែលមានបទពិសោធន៍ និងយល់ច្បាស់អំពីកិច្ចការនេះ ស្នើលោកប្រធាន និងសមាជិកទាំងអស់យកអស់ស្មារតី និងការទទួលខុសត្រូវខ្ពស់បំផុត។ លោក លោកស្រីទាំងអស់សុទ្ធតែមានបទពិសោធន៍ ក្នុងការអនុវត្តកិច្ចការនេះកន្លងមកហើយ ត្រៀមសម្ភារឱ្យបានគ្រប់គ្រាន់ និងសហការគ្រប់ភាគីពាក់ព័ន្ធ និងលើកយោបល់ ក្នុងក្រុបតេឡេក្រាម ដើម្បីបំពេញការងារឱ្យទាន់ពេលវេលា និងសម្រេចបានតាមផែនការដែលបានគ្រោងទុក៕
ថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ November 6, 2024

អត្ថបទទាក់ទង