នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យ និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកោះកុង លោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យ ព្រមទាំងវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមក្នុងទិវាអភិវឌ្ឍវិជ្ជាជីវ:វេជ្ជសាស្រ្តបន្តខេត្តកោះកុងលើកទី៧ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ សហការជាមួយក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត នៅសាលប្រជុំធំមន្ទីរសុខាភិបាលខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ។
ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។