នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោក ប្រាក់ គា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញជា អធិបតី ក្នុងសិក្ខាសាលា លើសេចក្តីព្រាងចុងក្រោយ “ផែនការអភិវឌ្ឍទេសចរណ៍ សហគមន៍តំបន់ការពារធម្មជាតិ អេកូទេសចរណ៍ភ្នំទ័ពជាង” ឆ្នាំ២០២៥-២០២៩ និងសហគមន៍ នេសាទតំបន់ឆ្នេរសមុទ្រជ្រោយស្វាយឆ្នាំ២០២៥-២០២៩ ដែលប្រព្រឹត្តទៅនៅ នៅស្នាក់ការសហគមន៍នេសាទតំបន់ ឆ្នេរសមុទ្រជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។