លោក ឈឺន ភស្ដារ អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំ លោក លោកស្រីប្រធានការិយាល័យ មន្ត្រីការិយាល័យ និងមន្រ្តីកិច្ចសន្យា ចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការងារផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ តាមបណ្តាក្រុង ស្រុក នៃខេត្តកោះកុង ក្រោមអធិបតីភាព បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោក ប៉ូ ច័ន្ទមុនី អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ដែលប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤