/ / /

រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា មន្ត្រីរាជការ អង្គភាពជុំវិញស្រុក អាជីវករ ពាណិជ្ជករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស បណ្តាក្រុមហ៊ុន ធនាគារឯកជន គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អង្គការ សមាគម និងសប្បុរសជននានា មេត្តាជ្រាបថា រដ្ឋបាលខេត្តកោះកុង នឹងរៀបចំ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយមានការប្រគំតន្ត្រី ប្រណាំងទូក ប្រកួតសម្រស់ស្ត្រីមជ្ឈិមវ័យ តាំងពិព័រណ៍លក់ផលិតផលនានា នាថ្ងៃទី១៤,១៥,១៦ខែវិច្ឆិកាឆ្នាំ២០២៤ នៅមុខសាលាខេត្តកោះកុង

រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា មន្ត្រីរាជការ អង្គភាពជុំវិញស្រុក អាជីវករ ពាណិជ្ជករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស បណ្តាក្រុមហ៊ុន ធនាគារឯកជន គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អង្គការ សមាគម និងសប្បុរសជននានា មេត្តាជ្រាបថា រដ្ឋបាលខេត្តកោះកុង នឹងរៀបចំ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយមានការប្រគំតន្ត្រី ប្រណាំងទូក ប្រកួតសម្រស់ស្ត្រីមជ្ឈិមវ័យ តាំងពិព័រណ៍លក់ផលិតផលនានា នាថ្ងៃទី១៤,១៥,១៦ខែវិច្ឆិកាឆ្នាំ២០២៤ នៅមុខសាលាខេត្តកោះកុង។ 

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំក្រុមការងារចូលរួមប្រណាំងទូក រៀបចំស្តង់តាំងពិរព័ណ៍ និងប្រកួតសម្រស់ស្ត្រីមជ្ឈិមវ័យ នៅទីរួមខេត្តកោះកុង ដោយរដ្ឋបាលស្រុកមិនមានលទ្ធភាពគ្រប់គ្រាន់ ធ្វើ អោយមានការខ្វះខាតនូវថវិការសម្រាប់ទ្រទ្រង់ ដល់ក្រុមកីឡាករប្រណាំងទូក តាំងពិរព័ណ៍ និងប្រកួតសម្រស់ស្ត្រីមជ្ឈិមវ័យ នាពេលខាងមុខ។

   ដើម្បីញ៉ាំងឱ្យ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានភាពមហោឡារិក សប្បាយរីករាយ និងទទួលបានជោគជ័យនោះ រដ្ឋបាលរដ្ឋបាលស្រុកបូទុមសាគរ សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា មន្ត្រីរាជការ អង្គភាពជុំវិញស្រុក អាជីវករ ពាណិជ្ជករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស បណ្តាក្រុមហ៊ុន ធនាគារឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការ សមាគម និងសប្បុរសជននានា មេត្តាជួយឧបត្ថម្ភគាំទ្រ ជាថវិកា ដើម្បីញ៉ាំងឱ្យកម្មវិធីប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយបរិយាកាសសប្បាយរីករាយ។ 

ទទួលបានលិខិតអំពាវនាវនេះ   រដ្ឋបាលស្រុកបូទុមសាគរ   សង្ឃឹមជឿជាក់នូវទឹកចិត្តចូលរួម   របស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីក្នុងការជួយឧបត្ថម្ភគាំទ្រដល់ កម្មវិធីនេះជាក់ជាពុំខាន។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

================

ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    04/06/2026

    លោក ម៉ុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំលោក លោកស្រីអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ(Zoom meeting) ស្ដីពីការពង្រឹងសមត្ថភាពលើការរៀបផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំកញ្ចប់ថវិកាឆ្នាំ២០២៧។

  • ហេង គីមឆន/
    04/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាការទាមទារ ដែនដីសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងដោះស្រាយតាមច្បាប់អន្តរជាតិ

  • ហេង គីមឆន/
    04/06/2026

    ញាត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ដើម្បីទាមទារតំបន់សមុទ្រត្រួតស៊ីគ្នា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    04/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រត្រួតស៊ីគា្ន ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ

  • ហេង គីមឆន/
    03/06/2026

    លោក ចេង មុន្នីរិទ្ធ ប្រធានគណៈកម្មាធិការអនុសាខាស្រុកគីរីសាគរ បរិច្ចាគថវិកាចំនួន ១,០០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    លោក ភូថង សេរីវុឌី្ឍ ប្រធានគណៈកម្មាធិការអនុសាខាក្រុងខេមរភូមិន្ទ បរិច្ចាគថវិកាចំនួន ១,០០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦