/ / /

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ ជាប្រធាន អង្គប្រជុំ  បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក  លើរបៀបវារៈដូចខាងក្រោម : 

១/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ លើកទី៥ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក

២/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញ លើកទី៤ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក

៣/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែតុលា និងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤

៤/ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបាន មកពីការផ្ដល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភ ជូនមន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុម សាគរ ប្រចាំខែតុលា ឆ្នាំ២០២៤

៥/ពិនិត្យ​ ពិភាក្សា​​ និងអនុម័ត លើសេចក្ដីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍ស្រុកបូទុមសាគរ(២០២៤-២០២៩)

៦/ផ្សេងៗ

    -កាផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ

    -មតិបូកសរុប និងបិទអង្គប្រជុំ

ដោយមានការចូលរួមពី៖ សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក  គណៈអភិបាលស្រុក  នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន​ ៤០នាក់/ស្រី ០៤នាក់។  នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ 

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទីព្រឹក

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    22/03/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចុះពិនិត្យដំណើការគម្រោងសាងសង់ជញ្ជាំងទប់ដីជម្រាលជើងទេរមាត់សមុទ្រ ដោយចាក់ជញ្ជាំងទប់ដី ចាក់បេតុងជម្រាលជើងទេរ ចាក់ដីពង្រីកទទឹងតាមបណ្តោយមាត់សមុទ្រ និងស្ពានបេតុងមានជើង ចូលចេតិយឃុនឆាង ស្ថិតនៅភូមិនាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅស្រុកថ្មបាំង និងស្រុកោះកុង ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ៥ប្រអប់ ជាលទ្ធផល បានទទួលលិខិតចំនួន ០១សន្លឹក

  • ហេង គីមឆន/
    22/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រើប្រាស់មូលនិធិឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ

  • ហេង គីមឆន/
    21/03/2026

    សេចក្តីប្រកាស ព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង

  • ហេង គីមឆន/
    21/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សួនច្បារមុខសាលាខេត្តកោះកុង និងសួនច្បារមុខសាលាបឋមសិក្សាទីរួមខេត្ត