ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចុះប្រមូលព័ត៌មានប្រជាពលរដ្ឋរស់នៅលើទីតាំងដីចម្ការឈើអាកាស្យារបស់រដ្ឋ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្រុមការងារចុះប្រមូលព័ត៌មានលើទីតាំងដីចម្ការឈើអាកាស្យារបស់រដ្ឋ ដោយមានការចូលរួមពីក្រុមការងាររដ្ឋបាលខេត្តកោះកុង អាជ្ញាធរដែនដី និងមន្ត្រីមន្ទីរអង្គភាពពាក់ព័ន្ធ មានអ្នកចូលរួមសរុបចំនួន ១៧នាក់ ស្រី ០៣នាក់។
ថ្ងៃចន្ទ ១៤កេីត ខែភទ្របទ ឆ្នាំរោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង