លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរទិវាអូហ្សូនពិភពលោកឆ្នាំ២០២៤ ដែលបានរៀបចំឡើងដោយអង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ប្រចាំនៅស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមប្រធានបទ " អូហ្សូនដើម្បជីវិត និងដាំកោងកាងដើម្បីការពារស្រទាប់អូហ្សូន និងភពផែនដី " ក្រោមអធិបតីភាពលោក តេង នាវ តំណាងលោកអភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ក្នុងកម្មវិធីខាងលើបានដាំកោងកាងចំនួន ១ ៣០០ដើម នៅតាមបណ្តាឆ្នេរ ស្ថិតនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួមប្រមាណ ១០៥ នាក់ ។
ថ្ងៃចន្ទ ១៤កេីត ខែភទ្របទ ឆ្នាំរោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង