រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវរៈសេនីយ៍ឯក អ៊ឹម នាញ មេបញ្ជាការរង ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ បានធ្វើការអប់រំចិត្តសាស្ត្រ នយោបាយដល់ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថប្រចាំឆមាសទី២ ឆ្នាំ ២០២៤

នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកវរៈសេនីយ៍ឯក អ៊ឹម នាញ មេបញ្ជាការរង ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ បានធ្វើការអប់រំចិត្តសាស្ត្រ នយោបាយដល់ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថប្រចាំឆមាសទី២ ឆ្នាំ ២០២៤ ដែលមានខ្លឹមសារ ÷
១/យុទ្ធសាស្ត្របញ្ចកោណក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
២/កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA
៣/ផ្សព្វផ្សាយ និងបំផុសការងារមូលនិធិកសាងផ្លូវក្រវាត់ព្រំដែន និងការចូលរួមជាថវិការតាមលទ្ធភាព។
ក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី ប្រធាន/អនុប្រធានមន្ទីរទាំង៧ នាយ/នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង និងសមាជិកកងអនុសេនាធំចល័ត នឹងធ្វើការផ្សាយបន្តផ្ទាល់តាមប្រព័ន្ធZoomដល់មេបញ្ជាការ ក្រុង ស្រុក និងស្នាក់ការ។
ថ្ងៃពុធ ៩ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ August 28, 2024

អត្ថបទទាក់ទង