/ / /

លោក ចា ឡាន់ ប្រធាន ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា បានដឹកនាំ កិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

ថ្ងៃអង្គារ ៥កើត ខែជេស្ន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាល ប្រជុំសាលាស្រុកមណ្ឌលសីមា បានបើកកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ក្រោមអធិបតីភាព លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ ដោយមានការ ចូលរួមពី គណៈអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជំនាញ អង្គភាពជុំវិញស្រុក លោក លោកស្រីមេឃុំ និងមន្រ្តីរាជការសាលាស្រុក របៀបវារៈរួមមាន៖
១.ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍របស់រដ្ឋបាលស្រុក ប្រចាំខែឧសភា ឆ្នាំ២០២០
៣.ពិនិត្យ ពិភាក្សា និងអនុម័ត ៖

  • សេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការគ្រប់គ្រងគម្រោងសាងសង់ផ្លូវបេតុងអាមេនៅ (ចំណុចផ្លូវចូលព្រះវិហារកូរ៉េ) ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
  • សេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការគ្រប់គ្រងគម្រោងសាងសង់ផ្លូវបេតុងអាមេនៅ (ចំណុចភូមិ ២០០០) ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
    ៤.ពិនិត្យ ពិភាក្សា និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនដល់មន្រ្តីរាជការសាលាស្រុកប្រចាំខែ ឧសភា ឆ្នាំ២០២០
    ៥.បញ្ហាផ្សេងៗ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    06/03/2026

    សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បន្តចុះផ្សព្វផ្សាយពីប្រព័ន្ធប្រកាសឱ្យដឹងជាមុន១២៩៤ ការត្រៀមបង្ការគ្រោះមហន្តរាយ ដល់ប្រជាពលរដ្ឋនៅស្រុកកោះកុង

  • ហេង គីមឆន/
    06/03/2026

    ឯកឧត្ដម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានដឹកនាំឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត អញ្ជើញសួរសុខទុក្ខ ឯកឧត្ដម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺ

  • រដ្ឋបាលស្រុកស្រែអំបិល/
    06/03/2026

    លោក ទី យោង ប្រធានក្រុមប្រឹក្សាឃុំដងពែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៤៥ អាណត្តិទី៥ ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាឃុំដងពែង ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦

  • ហេង គីមឆន/
    06/03/2026

    លោកឧត្តមសេនីយ៍ត្រី កៅ ប៊ុនគីម ស្នងការស្ដីទីខេត្តកោះកុង បានដឹកនាំជំនាញពាក់ព័ន្ធ ប្រជុំផ្សព្វផ្សាយជំរុញការអនុវត្តប្រកាសអន្តរក្រសួងលេខ១៦១ សហវ.ប្រក.អទច ស្តីពីបែបបទ និងនីតិវិធីនៃការផាកវិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ និងប្រកាសលេខ១៦២ សហវ.ប្រក.អទច ស្ដីពីការបែងចែកចំណូលពីការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ

  • ហេង គីមឆន/
    06/03/2026

    គ្រួសាររស់នៅជាមួយមេរោគអេដស៍ ៣នាក់ ទទួលបានអំណោយមនុស្សធម៌សម្រាលការលំបាកពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

  • ហេង គីមឆន/
    05/03/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួម​ជាមួយ​ឯកឧត្តម​ ឡោះ​ ម៉ាន​ អនុរដ្ឋលេខាធិការ​ ក្រសួង​រៀប​ចំ​ដែនដី​ នគររូបនីយកម្ម​ និង​សំណង់​ អញ្ជើញ​ចុះពិនិត្យ​ និងប្រជុំដោះស្រាយបញ្ហាដីធ្លី ចំនួន ២ករណី​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ស្រែ​អំបិល​ ដែល​ប្រជាពលរដ្ឋ​ បានដាក់​សំណេី​ទៅក្រសួងរៀបចំដែនដី​ នគររូបនីយកម្ម​ និង​សំណង់​