ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកោះកុងទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានជូនប័ណ្ណថ្លែងអំណរគុណដល់លោក ទូច វុត្ថា អនុប្រធានមន្ទីរ ដែលបានដល់ថ្ងៃកំណត់ដាក់ឲ្យចូលនិវត្តន៍ ក្នុងនោះមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត បានឧបត្ថម្ភប្រាក់ចំនួន មួយលានរៀល ជូនផងដែរ។
សូមគោរពជូនពរ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជួបតែសុភមង្គល វិបុលសុខ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរលោក ទូច វុត្ថា អនុប្រធានមន្ទីរ សូមមានសុខភាពល្អ ទទួលបានជោគជ័យក្នុងការរកទទួលទាន និងការរស់នៅក្នុងជីវិតប្រចាំថ្ងៃបន្តទៀតឲ្យកាន់តែប្រសើរឡើង។