លោកឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកកោះកុង អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី ស សារ៉ាត ស្នងការរងផែនការងារសេនាធិការ លោកឧត្តមសេនីយ៍ត្រី ឃឹម សាណេ ស្នងការរង ផែនការងារព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក គង់ បញ្ញា ស្នងការរង ផែនការងារអាវុធជាតិផ្ទុះ និងអគ្គិភ័យ បានចុះបេសកកម្មស្រុកគិរីសាគរ ។
ឆ្លៀតក្នុងឱកាសក្នុងនោះដែរ លោកឧត្ដមសេនីយ៍ទោស្នងការ បានអញ្ជើញចូលសួរសុខទុកកម្លាំងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតានូន និងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មស នៃអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ។
ថ្ងៃពុធ ២ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ August 21, 2024