/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ ចុះពិនិត្យ តាមដានសំណាបស្រូវ នៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងកញ្ញា ធិញ រតនា មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះពិនិត្យតាមដានសំណាបស្រូវ នៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយសហការជាមួយប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបូទុមសាគរ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្រូវកសិករឃើញមានមមាចត្នោត និងសង្កើចខ្មៅ ដែលមានផ្ទៃដីរងការប៉ះពាល់ចំនួន ១៨ ហ.ត ក្នុងនៃក្រុមការងារបានណែនាំកសិករមាន៖

– ត្រូវចុះពិនិត្យមើលស្រែជាប្រចាំ យើងអាចដឹងពីវត្តមាននៃពួកមមាចត្នោត និងងាយស្រួលក្នុងការចាត់វិធានការកម្ចាត់

– ត្រូវប្រើប្រាស់ជីអាសូរអោយបានសមស្របទៅតាមដំណាក់កាលលូតលាស់របស់ស្រូវ

– ភ្ជួរដីហាលបន្ទាប់ពីប្រមូលផលរួច

– មិនត្រូវសាប ព្រោះ ឬស្ទូងញឹកពេក

– ត្រូវពន្លិចទឹកក្នុងស្រែ រួចប្រើស្បៃមុងអូសប្រមូលមមាចត្នោតយកទៅកម្ទេចចោល

– ចំពោះស្រែដែលអាចបញ្ចេញបញ្ចូលទឹកបាន យើងអាចប្រើប្រេងម៉ាស៊ូតលាយជាមួយដីខ្សាច់បាចទៅក្នុងផ្ទៃស្រែរួចយកមែកឈើ ឬបន្ទះឫស្សីបាត់ដើមស្រូវដើម្បីទម្លាក់មមាចត្នោត ជាតិប្រេង និងបិទរន្ធដង្ហើមរបស់មមាចត្នោតធ្វើអោយឆាប់ងាប់។ បានផ្តល់ថ្នាំ និងរបៀបប្រើថ្នាំកសិកម្មអោយបានត្រឹមត្រូវតាមបច្ចេកទេស។

ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    25/08/2026

    លោកស្រី អ៊ិន សោភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក ជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ និងប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២២បស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារស្រុកបូទុមសាគរ

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    25/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំ ភ្នាក់ងារសង្គមកិច្ច ចំនួន ០២រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការសមាហរណកម្មអនីតិជនទំនាស់ នឹងច្បាប់

  • ហេង គីមឆន/
    25/08/2026

    លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី«ការសមាហរណកម្មអនីតិជនទំនាស់នឹងច្បាប់»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ១ អញ្ជើញអមដំណើរ លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណ:អភិបាលក្រុងខេមរភូមិន្ទ ចុះផ្ដល់អំណោយកាកបាទក្រហមខេត្ត ជូនដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន០៣គ្រួសារ

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    25/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្ត្រីចំនួន ០២រូប ចូលរួមពិធីផ្សព្វផ្សាយស្តីពី “ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិនៃ កាកបាទក្រហម (ICRC) និងកាកបាទក្រហមកម្ពុជា (CRC) ក្នុងពេលមានជម្លោះប្រដាប់អាវុធ”

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/08/2026

    លោកស្រីឱសថការី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានបើកកិច្ចប្រជុំពង្រឹងការងារបច្ចេកទេសសុខាភិបាល នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦