ក្រុមអធិការកិច្ចខណ្ឌរដ្ឋបាលជលផលកោះកុង បានរៀបចំដុតបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ ស្តីពីជលផល និងដោយមានការអញ្ជើញចូលរួមពីលោក ចាន់ ធឿន សមាជិកក្រុមប្រឹក្សាឃុំថ្មស និងគណៈកម្មការសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស បានធ្វើការដុតបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ស្តីពីជលផលរួមមាន៖
១- អួនអូសគូ ចំនួន ០១ចូរ
២- ឈ្នាងអូសក្តាមសេះ ចំនួន ០២គ្រឿង
៣- លបកន្ទុយកណ្តុរ ចំនួន ៦៧៤ ខ្សែ ស្មើនឹង ៥ ៣៩២ ម៉ែត្រ
៤-ឈ្នាងអូសកូនគ្រែងឈាម ចំនួន ១៥គ្រឿង
៥-សាច់ឈឹបយន្ត ចំនួន ០៩ចូរ។
កម្មវិធីដុតបំផ្លាញនេះធ្វើនៅស្នាក់ការផ្នែករដ្ឋបាលជលផលបូទុមសាគរ មានអ្នកចូលរួមសរុបចំនួន ១០នាក់។
ថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង