រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ និងបានផ្ទេរមុខងារ ចំនួន៥ ជូនរដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ និងបានផ្ទេរមុខងារ ចំនួន៥ ជូនរដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ រួមមាន៖
១-ការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ
២-ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ
៣-ការងារគាំពារបរិស្ថាន
៤-ការងារអប់រំផ្សព្វផ្សាយ
៥-ការងារអភិវឌ្ឍន៍ដោយចីរភាព។
កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពីអភិបាលក្រុង ស្រុក ឃុំ និងមន្ទីរបរិស្ថាន កិច្ចប្រជុំនេះរៀបចំនៅសាលាប្រជុំ ម៉ុក ម៉ារ៉េត (ជាន់ទី៥) នៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ July 26, 2024

អត្ថបទទាក់ទង