/ / /

រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ក្រោមអធិបតីភាព លោក សំឡាន សិរិ មេឃុំស្ដីទី និងជាប្រធានអង្គប្រជុំ

រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ក្រោមអធិបតីភាព លោក សំឡាន សិរិ មេឃុំស្ដីទី និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ លោកមេភូមិ ទាំង៤ ប៉ុស្តិ៍ លោកតំណាងជនពិការភាព កញ្ញាតំណាងយុវជនឃុំ សរុប ១៤នាក់ ស្រី៤នាក់ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម១.ពិនិត្យកូរ៉ុម និងសមាសភាពចូលរួម២.ពិនិត្យ ពិភាក្សានិងអនុម័ត សេចក្ដីព្រាងកំណត់ហេតុប្រជុំលើកមុន៣.ពិនិត្យពិភាក្សា អនុម័តរបាយការណ៍បញ្ជីគ្រួសាររង្វង់១០០០ថ្ងៃដំបូងនៃជីវិត៤.អនុម័តផែនទីសង្គម៥.រាយការណ៍ និងពិភាក្សាអំពីផ្នែកសេវាសុខភាព៦.រាយការណ៍ និងពិភាក្សាអំពីផ្នែកអប់រំ៧.រាយការណ៍ និងពិភាក្សាអំពីការចុះបញ្ជីកំណើត៨.រាយការណ៍ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ព័ន្ធនារី និងកុមារក្នុងឃុំ៩.រាយការណ៍ និងពិភាក្សាអំពីបញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់ក្នុងឃុំ១០.រាយការណ៍អំពីការប្រើប្រាស់ថវិការបស់ គ.ក.ន.ក ឃុំ១១.បញ្ហាផ្សេងៗ មតិបិទអង្គប្រជុំ។

ប្រភព:រដ្ឋបាលឃុំតានូន

—————————

ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៤វេលាម៉ោង៨:០០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    22/03/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចុះពិនិត្យដំណើការគម្រោងសាងសង់ជញ្ជាំងទប់ដីជម្រាលជើងទេរមាត់សមុទ្រ ដោយចាក់ជញ្ជាំងទប់ដី ចាក់បេតុងជម្រាលជើងទេរ ចាក់ដីពង្រីកទទឹងតាមបណ្តោយមាត់សមុទ្រ និងស្ពានបេតុងមានជើង ចូលចេតិយឃុនឆាង ស្ថិតនៅភូមិនាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅស្រុកថ្មបាំង និងស្រុកោះកុង ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ៥ប្រអប់ ជាលទ្ធផល បានទទួលលិខិតចំនួន ០១សន្លឹក

  • ហេង គីមឆន/
    22/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រើប្រាស់មូលនិធិឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ

  • ហេង គីមឆន/
    21/03/2026

    សេចក្តីប្រកាស ព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង

  • ហេង គីមឆន/
    21/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សួនច្បារមុខសាលាខេត្តកោះកុង និងសួនច្បារមុខសាលាបឋមសិក្សាទីរួមខេត្ត