/ / /

លោក ពេជ្រ សិលា អភិបាលស្តីទី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាមួយថ្នាក់ដឹកនាំ ធនាគារ ខេប៊ី ប្រាសាក់(KB PRASAC Bank)សាខាស្រុកបូទុមសាគរ បាននាំយកនូវទឹកសុទ្ធវីតាល់ចំនួន១៥កេស មកឧបត្ថម្ភដល់រដ្ឋបាលស្រុកបូទុមសាគរ ដើម្បីប្រើប្រាស់តាមតម្រូវការ

លោក ពេជ្រ សិលា អភិបាលស្តីទី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាមួយថ្នាក់ដឹកនាំ ធនាគារ ខេប៊ី ប្រាសាក់(KB PRASAC Bank)សាខាស្រុកបូទុមសាគរ បាននាំយកនូវទឹកសុទ្ធវីតាល់ចំនួន១៥កេស មកឧបត្ថម្ភដល់រដ្ឋបាលស្រុកបូទុមសាគរ ដើម្បីប្រើប្រាស់តាមតម្រូវការ។រដ្ឋបាលស្រុកបូទុមសាគរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំធនាគារ ខេប៊ី ប្រាសាក់(KB PRASAC Bank)សាខាស្រុកបូទុមសាគរ ដែលតែងតែចូលរួមការងារសង្គម និងឧបត្ថម្ភជាសម្ភារ ជាថវិកាដល់រដ្ឋបាលសាលាស្រុក តាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយក្តីរីករាយ។រដ្ឋបាលស្រុកបូទុមសាគរ សូមថ្លែងអំណរគុណ និងជូនពរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ ខេប៊ី ប្រាសាក់(KB PRASAC Bank)គ្រប់រូប មានសុខភាពល្អ មានប្រជាប្រិយភាព និងទទួលបាននូវការគាំទ្រពីអតិថិជនតរៀងទៅ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===============

ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០ នាទីព្រឹក

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    04/06/2026

    លោក អ៉ិន ញឿន នាយករងរដ្ឋបាលសាលាស្រុកមណ្ឌលសីមា លោក ឃួន គឹមសុង មន្ត្រីការិ.ក.ធ.ប ស្រុក លោកមេឃុំ និងស្មៀនឃុំទាំង៣ចូលរួមកិច្ចប្រជុំជាមួយក្រុមការងារគម្រោង (បង្កើនភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ តាមរយៈការវិនិយោគហេដ្ឋា រចនាសម្ព័ន្ធខ្នាតតូច និងការពង្រឹងសមត្ថភាពបន្សំរបស់សហគមន៍ងាយរងគ្រោះនៅខេត្តកំពត និងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា)

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    04/06/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការផ្សព្វផ្សាយ ស្តីពីអាហារូបត្ថម្ភសម្រាប់ មាតា ទារក និងកុមារតូច (MIYCN SBCC CAMPAIGN) នៅមណ្ឌលសុខភាពប៉ាក់ខ្លង

  • រដ្ឋបាលស្រុកគិរីសាគរ/
    04/06/2026

    រដ្ឋបាលឃុំភ្ញីមាស បានឧបត្ថម្ភថវិកាដល់ស្ត្រីមានផ្ទៃពោះដែលត្រូវសម្រាលកូនម្នាក់ឈ្មោះ អង់ ស្រីនាង អាយុ៣៧ឆាំ្ន រស់នៅភ្ញីមាស ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកថ្មបាំង/
    04/06/2026

    លោក ម៉ឹង សុភា មេឃុំជីផាត និងសមាជិកក្រុមប្រឹក្សាឃុំបានចូលរួម កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយផែនការការងារត្រួតពិនិត្យរដ្ឋបាល ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ការទប់ស្កាត់ស្គេមឡនឡាញ និងការងារចាំបាច់មួយចំនួននៅសាលាឃុំជីផាត។

  • រដ្ឋបាលស្រុកស្រែអំបិល/
    04/06/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំណែនាំ ស្តីពីការពង្រឹងសមត្ថភាពលើការ រៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំកញ្ចប់ថវិកាឆ្នាំ២០២៧

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    04/06/2026

    លោក ម៉ុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំលោក លោកស្រីអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ(Zoom meeting) ស្ដីពីការពង្រឹងសមត្ថភាពលើការរៀបផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំកញ្ចប់ថវិកាឆ្នាំ២០២៧។