រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំព្រែកខ្សាច់បានដឹកនាំក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងក្រុមការងារឃុំ ដើម្បីនាំយកទេយ្យទាន និងបច្ច័យ លោក ចេង មុន្នីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកគិរីសាគរ និងលោកអភិបាលរងស្រុក ព្រមទាំងមន្ត្រីជុំវិញសាលាស្រុក ប្រគេនព្រះសង្ឃចំនួន ០២វត្ត និងសាលាបុណ្យ ០១ កន្លែង

រដ្ឋបាលឃុំព្រែកខ្សាច់

  លោក រៀម រុំ មេឃុំ ព្រែកខ្សាច់ បានដឹកនាំក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងក្រុមការងារឃុំ ដើម្បីនាំយកទេយ្យទាន និងបច្ច័យ លោក ចេង មុន្នីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកគិរីសាគរ និងលោកអភិបាលរងស្រុក ព្រមទាំងមន្ត្រីជុំវិញសាលាស្រុក បានផ្ដល់ជាថវិកាចំនួន ១ លាន ៥០ ម៉ឺនរៀល មកដល់រដ្ឋបាលឃុំដើម្បីយកទៅទិញទេយ្យទានផ្សេងៗ មានដូចជា ទៀនចាំព្រះវស្សាចំនួន បីគូ មី ទឹកស៊ីអ៊ីវ ខ្ទឹមស ប្រេងឆា ខ្ទឹមក្រហមទឹកត្រី ត្រីខ ម្សៅស៊ុប ប៊ីចេង កាហ្វេ សាប៊ូ ប្រេងខ្យង ស្ករស ត្រីងៀត ពងទាប្រៃ និងអង្ករ និងមានគ្រឿងឧបភោគបរិភោគផ្សេងៗទៀត សរុបជាថវិកា អស់ ៩១៣,៥០០រៀល ក្នុងនោះ លោករៀម រុំមេឃុំព្រែកខ្សាច់បានចំណាយថវិកាផ្ទាល់ខ្លួនចំនួន១,០០៨,០០០រៀល និងបច្ច័យរបស់ក្រុមប្រឹក្សាឃុំ ព្រមទាំងក្រុមការងារឃុំ ដើម្បីទិញគ្រឿងឧបភោគបរិភោគចូលរួមជាមួយខាងរដ្ឋបាលស្រុក យកទៅប្រគេន ដល់ព្រះសង្ឃ ដោយបច្ច័យដែលនៅសល់ពីទិញគ្រឿងឧបភោគបរិភោគ យកទៅប្រគេនព្រះសង្ឃចំនួន ២ វត្ត និងសាលាបុណ្យភូមិសំរោងតាកែវ១កន្លែង ក្នុងមួយវត្តបច្ច័យរបស់រដ្ឋបាលស្រុកប្រគេនបាន ២០ម៉ឺនរៀល និងរបស់រដ្ឋបាលឃុំ ១៥ ម៉ឺនរៀល។
       

ថ្ងៃព្រហស្បតិ៍០៥ រោច  ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដៃា ឆ្នាំ២០២៤

អត្ថបទទាក់ទង