រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ និងហិរញ្ញវត្ថុ ឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅភារកិច្ចបន្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ នៅសាលប្រជុំសាខា រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ និងហិរញ្ញវត្ថុ ឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅភារកិច្ចបន្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដែលមានការចូលរួមពីឯកឧត្តមអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា ប្រធាន និងតំណាងសមាជិក សមាជិកាអនុសាខាទាំង៧ ក្រុង/ស្រុក ប្រធាន អនុប្រធានក្រុមការងារប្រចាំមន្ទីរអង្គភាព ក្រុមប្រិតបត្តសាខា សរុប១៩នាក់ ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖

១.បង្ហាញរបាយការណ៍សង្ខេបលទ្ធផលសកម្មភាពការងារ ឆមាសទី១ ឆ្នាំ២០២៤

២.ពិនិត្យពិភាគ្សា និងផ្តល់មតិយោបល់លើរបាយការណ៍សកម្មភាព

៣.បង្ហាញសេចក្តីព្រាងរបាយការណ៍ចំណូល ចំណាយ សម្យតុល្យថវិកាឆមាសទី១

៤.ពិនិត្យ ពិភាគ្សា និងផ្តល់មតិយោបល់លើរបាយការណ៍ហិរញ្ញត្ថុ

៥.បង្ហាញសេចក្តីព្រាងរបាយការណ៍ចំណូល ចំណាយ សម្យតុល្យថវិកាឆមាសទី២

៦.ពិនិត្យពិភាគ្សា និងអនុម័តលើផែនការចំណាយឆមាសទី២ ឆ្នាំ២០២៤

៧.ការងារផ្សេងៗ

អត្ថបទទាក់ទង