ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោកអភិបាលស្តីទី លោកអភិបាលរងខេត្ត និងលោកស្នងការ មេបញ្ជាការកម្លាំងទាំងបី បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធី zoom។
ដើម្បី ពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
១-សេចក្តីព្រាងផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨។
២- សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល។
៣- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថានប័ននីតិប្បញ្ញត្តិលើសេចក្តី ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹង ការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។
ថ្ងៃសុក្រ ១៤ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ July 5, 2024


