រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកម្មវិធីគ្រប់គ្រងកម្រិត១ ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកម្មវិធីគ្រប់គ្រងកម្រិត១ ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃសម្រាប់ក្រុមគោលដៅជាអភិបាលរងក្រុង ស្រុក(អ្នកដែលពុំធ្លាប់ចូលរួមកម្មវិធីបណ្តុះបណ្តាលនេះពីមុនមក) ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព ដល់លោក លោកស្រីជាអភិបាលរងក្រុង ស្រុកលើការងារគ្រប់គ្រងរដ្ឋបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែ មានប្រសិទ្ធភាព និងប្រកបដោយចក្ខុវិស័យខ្ពស់។ កម្មវិធីបណ្តុះបណ្តាលនេះមានរយៈពេល៩០ម៉ោង ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយរៀបចំផ្លាស់គ្នាតាមប្រព័ន្ធZOOM និងនៅ ទីស្តីការក្រសួងមហាផ្ទៃផ្ទាល់។
ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤
June 26, 2024

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង