/ / /

លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានដឹកនាំ លោកស្រី អ៊ុក កន្និកា ជំទប់ទី១ លោកស្រី ស៊ើត សុខុម អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ ប៉ុស្ដិ៍នគរបាលរដ្ឋបាល លោកគ្រូ អ្នកគ្រូ រួមជាសិស្សានុសិស្ស មកទទួល អាវពោងការពារ និងអាវភ្លៀង ក្រោមអធិបតីភាពលោកស្រី ឈី​ វ៉ា​ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង​លោកជំទាវ​ មិថុនា​ ភូថង​ អភិបាល នៃគណៈអភិបាលខេត្តកោះកុង

តាតៃក្រោម,ថ្ងៃពុធ ៥ រោច ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤

លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានដឹកនាំ លោកស្រី អ៊ុក កន្និកា ជំទប់ទី១ លោកស្រី ស៊ើត សុខុម អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ ប៉ុស្ដិ៍នគរបាលរដ្ឋបាល លោកគ្រូ អ្នកគ្រូ រួមជាសិស្សានុសិស្ស មកទទួល អាវពោងការពារ និងអាវភ្លៀង ក្រោមអធិបតីភាពលោកស្រី ឈី​ វ៉ា​ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង​លោកជំទាវ​ មិថុនា​ ភូថង​ អភិបាល នៃគណៈអភិបាលខេត្តកោះកុង អំពីការយកចិត្តទុកដាក់ចំពោះសុខ​ សុវត្ថិភាព​ សិស្សានុសិស្ស ដែលត្រូវធ្វេីដំណេីរតាមផ្លូវទឹក​នារដូវវស្សា ក្នុងនោះ អាវពោងសុវត្ថិភាពចំនួន ៤៥​ អាវ និងអាវភ្លៀង ចំនួន ៧៧​អាវ ដេីម្បីចែកជូនដល់លោកគ្រូអ្នកគ្រូ​ អជ្ញាធរ​ កងកម្លាំង​ និងសិស្សានុសិស្ស​ នៅឃុំតាតៃ​ក្រោម​ ស្រុកកោះកុង​ ខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនោះលោកស្រី បានពាំនាំការផ្តាំផ្ញេីការសួរសុខទុក្ខពីជំទាវអភិបាលខេត្ត ដល់អជ្ញាធរ​ឃុំ កងកម្លាំង​ លោកគ្រូ​ អ្នកគ្រូ​ ក្មួយៗ សិស្សានុសិស្ស​ លោកជំទាវបានក្រេីនរំលឹកឱ្យមានប្រុងប្រយ័ត្នខ្ពស់​ ចំពោះហានិភ័យជាយថាហេតុផ្សេងៗ​ និងសូមពាក់អាវពោងជានិច្ចពេលធ្វេីដំណេីរតាមផ្លូវទឹកផងដែរ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    08/02/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានសហការជាមួយ ព្រះតេជគុណ បណ្ឌិត ថុល សុវណ្ណ សាស្ត្រាចារ្យផ្នែកទស្សនវិជ្ជានៃពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជ និងជាព្រះចៅអធិការវត្តព្រៃស្លា និងព្រះមន្ត្រីសង្ឃវត្ត បានដឹកនាំយកទេយ្យទានរបស់ពុទ្ធបរិស័ទវត្តព្រៃស្លា ដើម្បីជូនកងទ័ពសមរភូមិជួរមុខ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    08/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមពិធីបុណ្យសពប្រជាពលរដ្ឋក្រីក្រ ឈ្មោះ ខាត់ កុសល អាយុ ៤៩ឆ្នាំ មូលហេតុស្លាប់ (រលាកក្រពះ និងពោះវៀន)

  • រដ្ឋបាលស្រុកថ្មបាំង/
    07/02/2026

    លោក វ៉ាន់ ជន មេភូមិគគីរជ្រុំ និង លោកស្រី មេភូមិត្រពាំងឈើត្រាវ បានចុះដាក់បង្គោលសូឡាតាមដងផ្លូវដែលខាងគម្រោងរេដបូកបានឧបត្ថម្ភចំនួន ២០ បង្គោល ដើម្បីដាក់តាមដងផ្លូវក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច សូមថ្លែងអំណរអរគុណដល់លោក សយ សុវណ្ណ ស្មៀនឃុំតានូន និងភរិយា ដែលបានឧបត្ថម្ភថវិកាចំនួន ២៥ដុល្លា សម្រាប់ឧបត្ថម្ភជូនលោក សាយ ហេង មេឃុំកោះស្ដេច ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានភ្នំពេញ

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច សូមថ្លែងអំណរអរគុណដល់ក្រុមប្រឹក្សាឃុំភ្ញីមាស មន្ត្រីភូមិ និងនាយប៉ុស្តិ៍រដ្ឋបាលភ្ញីមាស ដែលបានកៀគរថវិកាសរុបចំនួន ៨១០,០០០រៀល សម្រាប់ឧបត្ថម្ភជូនលោក សាយ ហេង មេឃុំកោះស្ដេច ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានភ្នំពេញ តាមរយៈលោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមកិច្ចប្រជុំបង្កេីតគណ:កម្មាធិការ សាងសង់សាលារៀនបឋមហ៊ុនសែនកោះស្ដេច​ ជាមួយក្រុមការងារក្រសួងអប់រំ​ យុវជន​ និងកីឡា