លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងទារកដ្ឋាន រៀបចំដោយក្រសួងអប់រំយុវជន និងកីឡា។
សិក្ខាសាលាមានគោលបំណង ចំនួន ២ដូចខាងក្រោម :
១-ស្វែងរកការគាំទ្របង្កើនការវិនិយោគសម្រាប់ផ្តល់សេវាគាំពារ និងអភិវឌ្ឍន៍កុមារតូច ជាពិសេសការបង្កើតទារកដ្ឋាននៅតាមសហគមន៍ ទារកដ្ឋាននៅតាមសហគ្រាស និងលើកទឹកចិត្តការបង្កើតទារកដ្ឋានឯកជន
២-ចែករំលែកចំណេះដឺង អំពីសារៈសំខាន់នៃការគាំពារ និងអភិវឌ្ឍន៍កុមារតូច។
ថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦

