លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាខេត្ត គណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ព្រះអនុគណស្រុក សប្បុរសជន ភ្ញៀវកិត្តិយស បាននិមន្ត និងអញ្ជើញជួបសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ស្រ្តីសម្រាលកូនចំនួន ៣០នាក់ និងគ្រួសារចាស់ជរាងាយរងគ្រោះចំនួន ៨០នាក់ សរុប ១១០នាក់ ក្នុងទិវាជាតិសុខភាព មាតា ទារក និងកុមារ ក្រោមប្រធានបទ “រួមគ្នាលើកកម្តស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ” នៅស្រុកបូទូមសាគរ ខេត្តកោះកុង
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!