/ / /

រដ្ឋបាលក្រុងខេមរភូមិន្ទ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកពាក់ព័ន្ធ ទាំងអស់ ក្នុងក្រុងខេមរភូមិន្ទឱ្យបានជ្រាបថា ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ នឹងរៀបចំកិច្ចប្រជុំសាមញ្ញលើក ទី១ អាណត្តិទី៤ ក្រោមអធិបតីភាព លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ

រដ្ឋបាលក្រុងខេមរភូមិន្ទ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកពាក់ព័ន្ធ ទាំងអស់ ក្នុងក្រុងខេមរភូមិន្ទឱ្យបានជ្រាបថា ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ នឹងរៀបចំកិច្ចប្រជុំសាមញ្ញលើក ទី១ អាណត្តិទី៤ ក្រោមអធិបតីភាព លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។

កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម៖

១. ការផ្សព្វផ្សាយអំពីសេចក្តីណែនាំលេខ ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃស្តីពី ការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុង របស់ក្រុងប្រឹក្សា

២. ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាក្រុង សម្រាប់រយៈ ពេលដប់ពីរ (១២)ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២

៣. របាយការណ៍ ស្តីពីលទ្ធផលការងាររបស់រដ្ឋបាលក្រុងខេមរភូមិន្ទ នៅក្នុងអាណត្តិទី៣ និង ការងារសេសសល់ ទិសដៅការងាររយៈពេល៣ខែ ដែលត្រូវអនុវត្តបន្ត

៤. បញ្ហាផ្សេងៗ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ចៅសង្កាត់ ប្រធាន ការិយាល័យប្រជាពលរដ្ឋក្រុង នាយក នាយករងរដ្ឋបាល ប្រធានអង្គភាព និងប្រធានការិយាល័យចំណុះ សាលាក្រុង អធិការនគរបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថក្រុង មេបញ្ជាការផ្នែកសឹករងក្រុង តំណាងសាធារណជន និងអង្គការសង្គមស៊ីវិលដែលមានទីស្នាក់ការក្នុងក្រុង។

កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងក្រុង ខេមរភូមិន្ទ មេត្តាជ្រាបជាព័ត៌មាន។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    26/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ចេង ពេជ្រធីតា អនុប្រធានមន្ទីរ ដឹកនាំមន្ត្រី ចូលរួមវគ្គបណ្ដុះបណ្ដាលកម្រិតមូលដ្ឋានស្ដីពីការវិភាគទិន្នន័យសង្គមកិច្ចដោយប្រើប្រាស់កម្មវិធី Excel ដល់អង្គភាព មន្ទីររាជធានី-ខេត្ត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    26/05/2026

    លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/05/2026

    លោក ជា ច័ន្ទកញ្ញា   អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល បានអញ្ជើញចូលរួមអបអរសាទរ​ខួបលើកទី​ ១៦៣​ ទិវា​ពិភពលោក​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ចក្រហម​ ៨​ ឧសភា​ ២០២៦​

  • រដ្ឋបាលស្រុកបូទុមសាគរ/
    26/05/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បបានអបានអញ្ជើញចូលរួមអបអរសាទរខួបលើក ១៦៣​ ទិវា​ពិភពលោក​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ចក្រហម​ ៨​ ឧសភា​ ២០២៦​ ក្រោមមូលបទ(បន្តរួមកម្លាំងគ្នា​ ដើម្បីមនុស្សធម៍​ )

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    26/05/2026

    លោក មិន សោភា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងលោក អុិន ណែត មន្រ្ដីខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមសម្របសម្រួលការចុះទស្សនកិច្ចបេសកកម្ម ADB Project Review Mission នៃគម្រោងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) នៅសហគមន៍នេសាទព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្ដកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    26/05/2026

    លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងលោក ផៃ សាវិន នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ ចូលរួមកិច្ចប្រជុំស្តីពីការបង្កើតទីតាំងប្រមូលទិញ លក់ផល ផលិតផលជលផល និងការបំពេញពាក្យស្នើសុំប្រកបអាជីវកម្មឱ្យយស្របតាមច្បាប់ស្តីពីជលផល