រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈឹម ចិន អភិបាលស្តីទីក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារបន្តចុះត្រួតពិនិត្យទីតាំងដែលមានទឹកជន់លិចដោយសារភ្លៀងធ្លាក់ឥតឈប់ឈរ និងបានស្តារសំរាមតាមប្រព័ន្ធលូមួយចំនួន ក្នុងមូលដ្ឋានក្រុងខេមរភូមិន្ទ

លោក ឈឹម ចិន អភិបាលស្តីទីក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារបន្តចុះត្រួតពិនិត្យទីតាំងដែលមានទឹកជន់លិចដោយសារភ្លៀងធ្លាក់ឥតឈប់ឈរ និងបានស្តារសំរាមតាមប្រព័ន្ធលូមួយចំនួន ក្នុងមូលដ្ឋានក្រុងខេមរភូមិន្ទ។
រដ្ឋបាលក្រុងខេមរភូមិន្ទ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមជួយវិចខ្ចប់សំរាមអោយបានត្រឹមត្រូវ និងជួយថែរក្សាបណ្តាញរំដោះទឹកដែលនៅក្បែរផ្ទះរបស់បងប្អូនដើម្បីជៀសវាងនៅការកកស្ទះទឹកធ្វើអោយមានការជន់លិច ម្យ៉ាងទៀតសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារតូចៗ នៅពេលមានជំនន់ទឹកភ្លៀង។
ថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង