លោក ឈឹម ចិន អភិបាលស្តទី ក្រុងខេមរភូមិន្ទ និងលោក អាយ សុភីរិទ្ធិ៍ ប្រធានការិយាល័យ ដនសភ ក្រុង និងលោក លោកស្រីចៅសង្កាត់ទាំងបី អញ្ជើញចូលរួម កិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យ រៀបចំ ស្នើសុំកែសម្រួលព្រំប្រទល់ឃុំ សង្កាត់ ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តកោះកុង ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តកោះកុង ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។
វេលាម៉ោង ៩៖០០ នាទីព្រឹក ថ្ងៃសុក្រ ១៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
June ,21, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#