/ / /

លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចាត់ លោក យ៉យ ស៊ីម អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ អញ្ជើញជួបសំណេះសំណាល និង ផ្តល់ជូនគ្រឿងឧបភោគ បរិភោគ ដល់ គ្រួសារចាស់ជរា ងាយរងគ្រោះ ចំនួន១០ គ្រួសារ ស្ថិតនៅភូមិកណ្តោល

08/05/2020 (09:00  am)

………………………………………………….

 លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចាត់ លោក យ៉យ ស៊ីម អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ   អញ្ជើញជួបសំណេះសំណាល និង ផ្តល់ជូនគ្រឿងឧបភោគបរិភោគ ដល់ គ្រួសារចាស់ជរា ងាយរងគ្រោះ ចំនួន១០ គ្រួសារ ស្ថិតនៅភូមិកណ្តោល ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

នាឱកាសនោះ ក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះក្រុមគ្រួសារពុក ម៉ែ បងប្អូន  សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏​ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  លោកជំទាវ​ប្រធាន​គណៈកម្មាធិការសាខា ដែលជានិច្ចកាល​តែងតែយកចិត្តទុក​ដាក់ដល់​ការ​លំបាករបស់​ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

សម្ភារៈដែលអនុសាខាបានផ្ដល់ជូនប្រជាពលរដ្ឋដោយក្នុង១គ្រួសារ ទទួលបាន៖

អង្ករ២០ គក្រ   ត្រីខ ៥កំប៉ុង ទឹកសុទ្ធ ១យួរ ទឹកត្រី៦ដប ទឹកស៊ីអ៉ីវ ៦ដប ខ្លាញ់១ដប អំបិល១កញ្ចាប់ ប៊ីចេង ១ កញ្ចាប់ ស្ករស ១កញ្ចាប់ទឹកដោះគោខាប់ ១កំប៉ុង។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

………………………………………………..

 ថ្ងៃសុក្រ ២ រោច ខែពិសាខ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០

May 8, 2020

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    01/06/2026

    លោកស្រី លិន ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំអំពីនីតិវិធីនៃការផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗ ដោយឥតគិតថ្លៃដល់ប្រជាជន សាលារៀន និងសហគមន៍នៅគ្រប់ឃុំ សង្កាត់ នៃខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    01/06/2026

    លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុក តំណាងឱ្យលោកស្រីអភិបាលស្រុកថ្មបាំង អញ្ជើញបើកកិច្ចប្រជុំពាក់ព័ន្ធបញ្ហាការដាំដំណាំលើទីតាំងដីឯកជនរបស់រដ្ឋគ្រប់គ្រងដោយរដ្ឋបាលខេត្ត

  • រដ្ឋបាលស្រុកថ្មបាំង/
    01/06/2026

    លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង អញ្ជើញចូលរួមកម្មវិធីសូត្រមន្ដ បុណ្យផ្កាសាមគ្គី

  • ហេង គីមឆន/
    01/06/2026

    ឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    01/06/2026

    ឯកឧត្តមឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម បរិច្ចាគថវិកាចំនួន ១,២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    01/06/2026

    លោក កក់ ស៊ុនសេង អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦