រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នៅក្នុងបរិវេណសាលាពុទ្ធិកបឋមសិក្សាពោធិ៍មុនីរាម

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នៅក្នុងបរិវេណសាលាពុទ្ធិកបឋមសិក្សាពោធិ៍មុនីរាម ស្ថិតក្នុងវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក ស្ថិតក្នុងភូមិ អណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ។
ថ្ងៃអង្គារ ៧ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ May 14, 2024

អត្ថបទទាក់ទង