/ / /

សេចក្តីណែនាំស្តីពីការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ

សេចក្តីណែនាំស្តីពីការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។ គម្រោងព្រែកជីក ហ្វូណនតេជោ នឹងផ្ដល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការតភ្ជាប់ប្រព័ន្ធ ដឹកជញ្ជូនត្រង់ទៅសមុទ្រ ប្រើពេលវេលាខ្លី និងថ្លៃដឹកជញ្ជូនទាប។ គម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យព្រះរាជាណាចក្រកម្ពុជា ពង្រឹងនូវ ឯករាជ្យភាព ខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក។ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដែលបានគាំទ្រ និងសាទរយ៉ាងក្លៀវក្លាបំផុតចំពោះគម្រោងព្រែកជីកហ្វូណនតេជោនិងដើម្បីចូលរួមអបអរសាទរក្នុង ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋបាលបូទុមសាគរ នៃខេត្តកោះកុង សូមធ្វើការណែនាំដល់អង្គភាពនានាជុំវិញស្រុក និងរដ្ឋបាលឃុំទាំងបួន ក្នុងស្រុកបូទុមសាគរ ដូចខាងក្រោម៖១-អង្គភាពនានាជុំវិញស្រុក និងរដ្ឋបាលឃុំទាំងបួន ត្រូវធ្វើការណែនាំគ្រប់គ្រឹះស្ថានសាធារណៈ និងឯកជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋស្រុកបូទុមសាគរ សូមរួមគ្នាធ្វើការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង៩:០៩នាទីព្រឹក នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នៅគ្រប់ទីកន្លែង សាធារណៈសំខាន់ៗ គ្រប់ទីវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការស៊ូរ៉ាវ សាលារៀនរដ្ឋ និងឯកជន និងទីប្រជុំសហគមន៍ ឱ្យបានកុះករ ក្លៀវក្លា និងអធិកអធម ជាទីមោទនៈ។២-អង្គភាពនានាជុំវិញស្រុក និងរដ្ឋបាលឃុំទាំងបួន ត្រូវធ្វើការណែនាំគ្រប់គ្រឹះស្ថានសាធារណៈ និងឯកជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋខេត្តកោះកុង រៀបចំលើកទង់ជាតិ ទង់ជ្វាលា បដា ពាក្យ ស្លោក ដើម្បីចូលរួមអបអរសាទព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។៣- រដ្ឋបាលស្រុកបូទុមសាគរនិងរៀបចំពិធី អបអរសាទរ ដោយរៀបចំឱ្យមានការប្រគំតន្ត្រី និងការអុជកាំជ្រួច នាវេលាម៉ោង១៩:០០នាទីយប់ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ។៤-អង្គភាពនានាជុំវិញស្រុក និងរដ្ឋបាលឃុំទាំងបួន ត្រូវធ្វើការប្រមូលផ្ដុំមន្ត្រីរាជការក្រោមឱវាទ និងរៀបចំធ្វើការវាយគង ជួង រគំាង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង ៩:០៩ នាទីព្រឹកនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅអង្គភាពរបស់ខ្លួន។៥-អង្គភាពនានាជុំវិញស្រុក និងរដ្ឋបាលឃុំទាំងបួន ចូលរួមផ្សព្វផ្សាយ ឱ្យបានទូលំទូលាយអំពី អត្ថប្រយោជន៍នៃគម្រោងព្រែកជីកហ្វូណនតេជោ និងទស្សនីយភាព នៃការអបអរសាទរនានាពាក់ព័ន្ធនឹងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ឱ្យបានគ្រប់ទីកន្លែងដែលបានរៀបចំ។ ទទួលបានសេចក្ដីណែនាំនេះ សូម អង្គភាពនានាជុំវិញស្រុក និងរដ្ឋបាលឃុំទាំងបួន ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រ និងសាទរយ៉ាងក្លៀវក្លាបំផុតពីប្រជាពលរដ្ឋទូទាំងស្រុកបូទុមសាគរ ចំពោះគម្រោង ព្រែកជីកហ្វូណនតេជោ ដែលជា «គម្រោងរបស់ខ្មែរ បម្រើផលប្រយោជន៍ខ្មែរ និងជាមរតកដ៏មហាសាលតជំនាន់” ក៏ដូចជាការបង្ហាញអំពីចលនាជាតិដ៏ខ្លាំងក្លា រួមសាមគ្គី និងមនសិការជាតិខ្មែរទាំងមូលដ៏រឹងមាំ ក្រោមម្លប់នៃសន្តិភាព។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃសុក្រ ៦ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    05/06/2026

    លោក លី ច័ន្ទរាសី អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    05/06/2026

    លោក ឈឺន ភ័ស្តា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    05/06/2026

    លោក ឈេង សុវណ្ណដា អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោក សំរិទ្ធ អេង អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នសក់មូលដ្ឋាន ក្នុងពិធីបើកកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគម ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង

  • ហេង គីមឆន/
    05/06/2026

    លោក ជុំ សំអុល លោក ស៊ាន សេរីបុត្រ លោក តាំង ធីលីណា លោក មាស ដាឡាត់ កញ្ញា រស់ ចរិយា លោក វ៉ា វណ្ណច័ន្ទ បរិច្ចាគថវិកាសរុបចំនួន ៤០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/
    05/06/2026

    មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧

  • មន្ទីរបរិស្ថាន/
    05/06/2026

    មន្ទីរបរិស្ថានខេត្តកោះកុង បានប្រគល់កូនឈើចំនួន ១១០ដើម ជូនដល់ក្រុមហ៊ុន ខេខេអិន អឺភែរឹល ខូអិលធីឌី