/ / /

លោក ឈេង សុវណ្ណដា អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោក សំរិទ្ធ អេង អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នសក់មូលដ្ឋាន ក្នុងពិធីបើកកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគម ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង

លោក ឈេង សុវណ្ណដា អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោក សំរិទ្ធ អេង អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នសក់មូលដ្ឋាន ក្នុងពិធីបើកកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគម ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង។

លោកអភិបាលខេត្តស្តីទី បានលើកឡើងថា សម្រាប់រយៈពេលពេញ ១ថ្ងៃ នៃកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ក្រុមប្រឹក្សា និងគណៈ កម្មាធិការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង នាឱកាសនេះ បានបញ្ជាក់ឱ្យឃើញអំពីការចូលរួមរបស់សមាគមនិង អាជ្ញាធរមូលដ្ឋាន ដែលបានរួមចំណែកនៅក្នុងការ អនុវត្តនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលចាប់តាំងពីសមាគមត្រូវ បានបង្កើតរហូតមកដល់បច្ចុប្បន្ននេះគឺមានរយៈពេល២០ឆ្នាំហើយ នឹងទទួលបានការគាំទ្រពីរដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិព្រមទាំងបានរួមគ្នាធ្វើឲ្យសមាគមទទួលបានជោគជ័យ និងកាន់តែមានភាព រឹងមាំរហូតមកដល់បច្ចុប្បន្ននេះក៍ដូចជាទៅពេលអនាគត់ខាងមុខផងដែរ។ ថ្ងៃនេះសមាគមបានបង្ហាញនូវគោលបំណងរួមរបស់ខ្លួនដែលបានបង្កើតឡើង គឺដើម្បីការពារ ផលប្រយោជន៍រួមរបស់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ ដែលមានអាសនៈនៅ ក្នុងក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសបានបង្ហាញអំពីរបាយការណ៍វឌ្ឍនៈភាពរបស់ សមាគមដែលបានអនុវត្តនៅក្នុងឆ្នាំ២០២៥ នេះ ដើម្បីឲ្យអស់លោក លោកស្រីបានដឹងអំពីសកម្មភាព និង ការប្រើប្រាស់នូវថវិកាសមាជិកភាព២% ដែលទទួលបានពីក្រុង ស្រុក និងឃុំ សង្កាត់។ លទ្ធផលជាផ្លែផ្កាទាំងអស់នេះបានកើតឡើងគឺអាស្រ័យដោយការមានសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃក្នុងការអនុវត្តយ៉ាងល្អប្រសើរ និងភាពប៉ិនប្រសព្វនៅក្នុងការដឹកនាំ និង ការអនុវត្តនូវយុទ្ធសាស្ត្រថ្មីៗ របស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំមានជំនឿថាកិច្ចប្រជុំដែលរៀបចំដោយ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកោះកុង នាថ្ងៃនេះ នឹងផ្តល់ជូន លោក លោកស្រី នូវលទ្ធផលរួមមួយគឺការលើកស្ទួយអភិបាលកិច្ច ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ព្រមទាំងបានបង្ហាញអំពីទស្សនទាន និងគោលបំណង ជាក់លាក់របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង។ ហើយខ្ញុំមានការវិនិច្ឆ័យថាការខិតខំប្រឹងប្រែងដែលប្រកបដោយសុឆន្ទៈ និងការទទួលខុស ត្រូវខ្ពស់របស់ លោក លោកស្រី ជាថ្នាក់ដឹកនាំសមាគម លោក លោកស្រីសមាជិកគណៈកម្មាធិការ ប្រតិបត្តិសមាគម និងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាសមាគម ដែលសុទ្ធសឹងជាសមាជិក ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានភាពរឹង មាំបន្ថែមទៀត ពិសេសគឺការគាំទ្រពីស្ថាប័នពាក់ព័ន្ធនានាទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។ តាមរយៈរបាយការណ៍បូកសរុបរបស់សមាគម ខ្ញុំបានកត់សំគាល់ថា កិច្ចប្រជុំលើកទី២ អាណត្តិទី៤ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង នាថ្ងៃនេះ ពិតជាមានអត្ថន័យ និងមានសារសំខាន់ណាស់នៅក្នុងកិច្ចការ សមាគម និងអាជ្ញាធរថ្នាក់មូលដ្ឋាន គឺជាអាជ្ញាធរជួរមុខគេបំផុត ដែលស្ថិតនៅជាប់ជាមួយនឹងប្រជា ពលរដ្ឋនៅមូលដ្ឋាន ដោយឈរលើគោលការណ៍ប្រកបដោយតម្លាភាព និងមានគណនេយ្យភាព ជាមួយនឹងប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត៕
ថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    05/06/2026

    លោក ជុំ សំអុល លោក ស៊ាន សេរីបុត្រ លោក តាំង ធីលីណា លោក មាស ដាឡាត់ កញ្ញា រស់ ចរិយា លោក វ៉ា វណ្ណច័ន្ទ បរិច្ចាគថវិកាសរុបចំនួន ៤០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/
    05/06/2026

    មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧

  • មន្ទីរបរិស្ថាន/
    05/06/2026

    មន្ទីរបរិស្ថានខេត្តកោះកុង បានប្រគល់កូនឈើចំនួន ១១០ដើម ជូនដល់ក្រុមហ៊ុន ខេខេអិន អឺភែរឹល ខូអិលធីឌី

  • មន្ទីរបរិស្ថាន/
    05/06/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានប្រគល់កូនឈើចំនួន ៥០០ដើម ជូនដល់តំបន់ប្រតិបត្តិការសឹករងកោះកុង ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    05/06/2026

    លោក ប្រាក់ សារិន បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    05/06/2026

    ឯកឧត្តម ម៉ៅ វិបុល បរិច្ចាគថវិកាចំនួន ៥០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦