រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញស្វាគមន៍ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធភូមិសាស្ត្រខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញស្វាគមន៍ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធភូមិសាស្ត្រខេត្តកោះកុង ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយថាមពលនិងនវាវត្តន៍របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីបន្តដឹកនាំប្រទេស ស្របតាមមាគ៌ានិងមរតកដ៏ថ្លៃថ្លារបស់ សម្តេចតេជោ គឺពង្រឹង ធានាថែរក្សា និងលើកកម្ពស់ការអភិវឌ្ឍព្រមទាំងការពារដំណើរការប្រជាធិបតេយ្យ កម្ពុជាឲ្យបានគង់វង្សរឹងមាំជាអមតៈ ដែលពុំធ្លាប់មានជាង ៥០០ឆ្នាំ នៅកម្ពុជា ការពារ សន្តិភាព និងនីតិរដ្ឋ ហើយប្រជាជនគ្រប់រូបបានធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន កំពុងរស់នៅយ៉ាងមានសេចក្តីសុខសាន្ត សុខដុមរមនាទាំងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ដោយមានការងារអាជីព និងការការពារផ្នែកសុខភាពតាមរយៈសេវាសុខាភិបាល នៅក្នុងសហគមន៍ មុខរបរច្បាប់លាស់សមរម្យ ក្រោមម្លប់ នៃមនុញ្ញផលសន្តិភាព ដែល សម្តេចធិបតី បានផ្តោតលើបាវចនា ៥ គឺ "កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” ដោយកំណត់អាទិភាពគន្លឹះ៥ គឺ "មនុស្ស ផ្លូវ ទឹក ភ្លើង កម្មវិធីនយោបាយអាទិភាព និងបច្ចេកវិទ្យា យោបាយកម្មវិធីន យោបាយ ដែលជាគោលនយោបាយសំខាន់ៗ និងអាទិភាព ៦ សំដៅលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ប្រែក្លាយកម្ពុជា ជាប្រទេសជឿនលឿន ប្រជាពលរដ្ឋមាន ជីវភាព ធូរធារ សម្បូរសប្បាយ និងវិបុលភាព ស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់ៗរូប។
យ៉ាងណាមិញរដ្ឋបាលខេត្ត បានការពារយ៉ាងគត់ម៉ត់នូវស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរ ពិសេសនៅគ្រប់ដំណើរការនៃដំណាក់កាលបោះឆ្នោត រួមទាំងសកល អសកល ឲ្យប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។ ជាមួយគ្នានេះ គោលនយោបាយ ឃុំ សង្កាត់ មានសុវត្ថិភាព" ត្រូវបានអនុវត្តយ៉ាងសកម្ម ធ្វើឲ្យបទល្មើសគ្រប់ប្រភេទមានការថយចុះជាបន្តបន្ទាប់ រួមមានបទល្មើសធនធានធម្មជាតិ ក្មេងទំនើង ល្បែងស៊ីសង និងគ្រឿងញៀន់។ល។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជាទីគោរព! អង្គពិធីទាំងមូលជាទីមេត្រី! ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការងារកែទម្រង់ដីធ្លី លើការងារអាទិភាពចុះបញ្ជីដីធ្លី ការគ្រប់គ្រង ការប្រើប្រាស់ដី និងធនធានធម្មជាតិ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព បានអនុវត្តយ៉ាងយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញសកម្មភាពចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំក្រុមមន្ត្រីចំនួន ៦៣នាក់ ក្នុងនោះមន្ត្រីចុះបញ្ជីដែលមានស្រាប់ចំនួន ២៨ និងជ្រើសរើសយុវជនស្ម័គ្រចិត្ត ៣៥នាក់ ដោយបានឆ្លងកាត់វគ្គបណ្តុះបណ្តាលពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានបែងចែកជា ៤ក្រុម ក្នុង១ក្រុម មានសមាជិក ១៤នាក់ ទៅ១៨នាក់ ដែលគិតត្រឹមខែ មេសា ឆ្នាំ២០២៤ នេះ ជាលទ្ធផលសម្រេចបានវាស់វែងក្បាលដីបានចំនួន ៥៩,៤០០ក្បាលដី ប្រកាសតំបន់វិនិច្ឆ័យចំនួន ៦៥ភូមិ ស្មើនឹង ០៣សង្កាត់ ២១ឃុំ ១ក្រុង ៦ស្រុក បានបិទផ្សាយចប់ចំនួន ៥១,៧៥៦ក្បាលដី ចេញបណ្ណចំនួន ៣០,២៦០បណ្ណ ចែកបណ្ណដល់ប្រជាពលរដ្ឋចំនួន ២៥,៤២៦បណ្ណ។ ទន្ទឹមនេះ រដ្ឋបាលខេត្ត នៅមានក្បាលដីប៉ាន់ស្មានសរុប ៥៦,៦៨២ក្បាលដី ក្នុងភូមិចំនួន៦១ នៃ១៧ឃុំ ៦ស្រុក ដែលកំពុងបន្តចុះបញ្ជីដីធ្លីមានលក្ខណៈឲ្យបានរួចរាល់សម្រេចផែនរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ក្នុងការជំរុញចុះដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងឆ្នាំ២០២៤ នឹងគ្រោងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខនេះ។ ក្រៅពីនេះរដ្ឋបាលខេត្ត បានបន្តខិតខំលើការងារដោះស្រាយវិវាទដីធ្លីនិងការងារលំនៅដ្ឋានឆ្ពោះទៅការរៀបចំទីប្រជុំជនខេត្ត ក្រុង ស្រុក ការងារសម្បទានដីសង្គមកិច្ច ឲ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិបច្ចេកទេស និងស្តង់ដារសំណង់ ដែលធានាបាននូវគុណភាព សុវត្ថិភាព សោភ័ណភាព សោភ័ណភាព និងរបៀបរៀបរយបានល្អប្រសើរ។
ជាថ្មីម្តងទៀត ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំសូមកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមការងារចុះបញ្ជីដីធ្លី គណៈកម្មការរដ្ឋបាល អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញបេសកកម្មចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រកបដោយឆន្ទៈ មនសិការ វិជ្ជាជីវៈ និងបានធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីត្រូវចុះបញ្ជី ឲ្យបានចូលរួមពិនិត្យ វាស់វែង គ្រប់ជំហាន នៃការចុះបញ្ជីដីធ្លី ឲ្យប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងទទួលបានលទ្ធផល ល្អប្រសើរ ដើម្បីទុកជាកម្មសិទ្ធិស្របច្បាប់ សម្រាប់ប្រើប្រាស់ ក្នុងការលើកកម្ពស់កម្រិតជីវភាព និងចូលរួចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕
ថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ May 7, 2024

អត្ថបទទាក់ទង