រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៤ របស់លេខាធិការដ្ឋាន

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៤ របស់លេខាធិការដ្ឋាន នៅសាលប្រជុំ ខ សាលាខេត្ត។  ក្នុងកិច្ចប្រជុំនេះ លេខាធិការដ្ឋានខេត្តបានបង្ហាញពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅផែនការបន្ត ក្នុងនោះលោក អភិបាលរងខេត្ត បានដាក់ទិសដៅអាទិភាពសម្រាប់មន្ទីរ និងរដ្ឋបាលក្រុង ស្រុក លើការដោះស្រាយបញ្ហា សត្វពាហនៈ តាមដងផ្លូវ បញ្ហាការគ្រប់គ្រងសំរាម ល្បែងស៊ីសងខុសច្បាប់ និងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន។
ថ្ងៃចន្ទ ១៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ May 6, 2024

អត្ថបទទាក់ទង