រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យអំពីវឌ្ឍនភាពការងារត្រៀមបង្ការគ្រោះរាំងស្ងួតក្នុងរដូវប្រាំង

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យអំពីវឌ្ឍនភាពការងារត្រៀមបង្ការគ្រោះរាំងស្ងួតក្នុងរដូវប្រាំង។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកស្រីអភិបាលរងខេត្ត បានថ្លែងអំណរគុណ និងកោតសសើរចំពោះរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាព ពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់តាមដាន និងអនុវត្តការឆ្លើយតបនឹងភាពរាំងស្ងួតនារដូវប្រាំងនេះ។ ជាមួយគ្នានេះ លោកស្រីអភិបាលរងខេត្ត បានដាក់ចេញនូវគោលការណ៍មួយចំនួន ដើម្បីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាព បន្តអនុវត្តមានដូចខាងក្រោម៖
១/រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវតាមដានជាប្រចាំអំពីស្ថានភាពទឹក ក្នុងករណីមានបញ្ហាកង្វះទឹកប្រើប្រាស់ ត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីឆ្លើយតបបានទាន់ពេលវេលា
២/រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ត្រូវត្រៀមលក្ខណៈទាំងកម្លាំង និងសម្ភារ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ
៣/រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីការប្រើប្រាស់ទឹកដោយ សន្សំសំចៃ
៤/រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវគិតគូរអំពីទីតាំងដីសម្រាប់ធ្វើជាប្រភពទឹក សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋាន
៥/មន្ទីរធនធានទឹក និងឧតុនិយម ត្រូវបន្តពិនិត្យអំពីលទ្ធភាពស្តារប្រឡាយដែលមានស្រាប់
៦/មន្ទីរអភិវឌ្ឍជនបទ ត្រូវស្នើសូមគម្រោងជីកអណ្តូងថ្មីបន្ថែមទៀត នៅទីតាំងដែលចាំបាច់
៧/មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបន្តពិនិត្យ និងពិភាក្សាជាមួយក្រុមហ៊ុន អាជីវករ អំពីការផ្គត់ផ្គង់ទឹក នៅតាមក្រុង ស្រុក
៨/មន្ទីរអប់រំ យុវជន និងកីឡា ត្រូវផ្សព្វផ្សាយ និងគិតគូរអំពីសុខភាពសិស្សសាលា នារដូវក្តៅនេះ
៩/គ្រប់មន្ទីរ អង្គភាព ដែលពាក់ព័ន្ធទាំងអស់ មុននឹងរាយការណ៍អំពីកិច្ចការពាក់ព័ន្ធនឹងគ្រោះមហន្តរាយក្នុងខេត្ត ត្រូវផ្តល់ព័ត៌មាន ឬ ពិនិត្យពិភាក្សាជាមួយអ្នកពាក់ព័ន្ធជាមុនសិន
១០/គ្រប់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាព ដែលពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការឆ្លើយតបគ្រោះរាំងស្ងួត។
ថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ April 30, 2024

អត្ថបទទាក់ទង