នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ មន្ទីរពេទ្យបង្អែកខេត្តកោះកុង រៀបចំកិច្ចប្រជុំរួមប្រចាំខែមីនា ឆ្នាំ២០២៤ ពិនិត្យមើលលទ្ធផលការងារក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បញ្ហា ឬសំណូមពរ ដំណោះស្រាយ និងទិសដៅក្នុងខែបន្ទាប់ ព្រមទាំងរៀបចំពិធីប្រគល់ប័ណ្ណសរសើរដល់មន្ត្រីឆ្នើមតាមរយៈការបោះឆ្នោតជ្រើសរើស ព្រមទាំងមន្ត្រីនិងផ្នែកដែលមានស្នាដៃការងារល្អប្រចាំឆ្នាំ២០២៣ ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីដែលបានខិតខំបំពេញការងារប្រកបដោយគុណតម្លៃ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រី-បុគ្គលិកទាំងអស់ ។
ថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។