រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរខេត្តកោះកុង ប្រជុំពិភាក្សា និងចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ផ្លូវសាធារណៈ ក្នុងក្រុងខេមរភូមិន្ទ

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ផ្លូវសាធារណៈក្នុងក្រុងខេមរភូមិន្ទ ដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធ ហត្ថ ខេត្ត អាជ្ញាធរក្រុងខេមរភូមិន្ទ និងទីចាត់ការជំនាញចំណុះសាលាខេត្ត។

ជាលទ្ធផល អង្គប្រជុំ បានឯកភាពលើការបង្កើតគណៈកម្មការចម្រុះថ្នាក់ខេត្ត ដើម្បីរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ផ្លូវសាធារណៈក្នុងក្រុងខេមរភូមិន្ទ ដោយក្នុងនោះផងដែឬ រដ្ឋបាលខេត្ត នឹងធ្វើសេចក្តីជូនដំណឹងជាសាធារណៈជូនសាធារណជន ជាប្រជាពលរដ្ឋ អាជីវករ សេវាករ ឬអ្នកពាក់ព័ន្ធ ដែលបាននិងកំពុងប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ឲ្យរៀបចំ ឬរុះរើ រុក្ខជាតិ ឬសម្ភារផ្សេងៗ ដែលប៉ះពាល់នឹង ចិញ្ចើមផ្លូវសាធារណៈ ដោយស្ម័គ្រចិត្តក្នុងរយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃចេញផ្សាយសេចក្តីជូនដំណឹងខាងលើនេះ។ ចំពោះការអនុវត្តបន្ត ក្រុមការងារ នឹងចុះអនុវត្តវិធានការរដ្ឋបាល៕


ថ្ងៃពុធ ៣ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ March 27, 2024

អត្ថបទទាក់ទង