ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង បានដឹកនាំសមាជិក អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់កង់ ០១គ្រឿង ព្រមទាំងបានឧបត្ថម្ភថវិកាដល់គ្រួសារដែលមានជីវភាពខ្វះខាត ដែលស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
សរុបថវិការួមស្មើនឹង ១,២៦០,០០០ រៀល អំណោយដែលទទួលបាននេះជាការឧបត្ថម្ភរបស់លោក ឡឹប កត្តារី ប្រធានកិត្តិយសសម្ព័ន្ធយុវជនមុស្លិកម្ពុជា ខេត្តកោះកុង និងអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍។
ថ្ងៃសៅរ៍ ៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤