រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណ:អភិបាលក្រុងខេមរភូមិន្ទ ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង

រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណ:អភិបាលក្រុងខេមរភូមិន្ទ ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ។


ពិធីនេះបានអញ្ជើញចូលរួមមាន

  • លោកអភិបាលរង នៃគណៈអភិបាលខេត្ត
  • លោកនាយករដ្ឋបាលសាលាខេត្ត
  • ឯកឧត្តម ឧត្តមសេនីយ៍ទោ មេបញ្ជាការរង នៃបញ្ជាការដ្ឋានយោធភូមិភាគទី៣ និងលោកជំទាវ
  • លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង
  • លោកឧត្តមអគ្គារនុរក្ស ប្រធានពន្ធនាគារខេត្ត
  • លោកឧត្តមសេនីយ៍ត្រី ស្នងការរងខេត្ត
  • លោកវរៈសេនីយ៍ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត
  • លោកប្រធានក្រុមប្រឹក្សាក្រុង
  • លោក លោកស្រីប្រធាន មន្ទីរចុះជួយក្រុង
  • លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត
  • លោកនាយករងរដ្ឋបាលសាលាខេត្ត
  • លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត
  • លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង
  • លោក លោកស្រីអភិបាលរង នៃគណៈអភិបាលក្រុង
  • មន្ត្រីចំណុះរដ្ឋបាលក្រុង
  • កងកម្លាំងប្រដាប់អាវុធទាំងបីចំណុះក្រុង
  • លោក លោកស្រីចៅសង្កាត់ ស្មៀន និងមេភូមិ
  • នាយប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ទាំងបី
  • នាយក នាយិកាសាលាទាំង៩ក្នុងក្រុង និងអង្គការសង្គមស៊ីវិល
    សរុបចំនួនប្រមាណជា ១២៥ រូប។

ពិធីនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។
ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤
September 6, 2024

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង