រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញចូលរួមប្រជុំ និងចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដឹកនាំដោយ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កិច្ចប្រជុំ និងការចុះពិនិត្យទីតាំងដីនេះ គឺដើម្បីធ្វើបច្ចុប្បន្នភាពលើការគ្រប់គ្រង និងប្រើប្រាស់ ដីសម្បទានសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទាំងបីទីតាំង (ស្រុកកោះកុង ស្រុកថ្មបាំង និងស្រុកបូទុមសាគរ) ក្នុងខេត្តកោះកុង។

ថ្ងៃពុធ ៣ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ March 27, 2024

អត្ថបទទាក់ទង