រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី ២២ អាណត្តិទី ៥ ឆ្នាំទី ៣ របស់ក្រុមប្រឹក្សាឃុំព្រែកខ្សាច់

រដ្ឋបាលឃុំព្រែកខ្សាច់

រៀម រុំ មេឃុំ ព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៥ ឆ្នាំទី៣ ប្រចាំខែ មីនា​ ឆ្នាំ ២០២៤ របស់ក្រុមប្រឹក្សាឃុំព្រែកខ្សាច់ ។
ដោយមានរបៀបវារៈសំខាន់ៗចំនួន ៤ គឺ ÷
១. ពិនិត្យ និងអនុម័ត្រកំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែកុម្ភ:ឆ្នាំ ២០២៤
២. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែ កុម្ភ: ឆ្នាំ ២០២៤
៣. របាយការណ៍របស់ក្រុមប្រឹក្សាឃុំមេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមទ្រទ្រង់សុខភាពភូមិ និងសហគមន៍នេសាទឃុំព្រែកខ្សាច់
៤. មតិ និងបញ្ហាផ្សេងៗ
សមាសភាពអញ្ជើញចូលរួមមានក្រុមប្រឹក្សាចំនួន ៤ រូបលើ៤រូប ស្មៀន ឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ក្រៅពីនេះមានការអញ្ជើញចូលរួមពីលោក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកខ្សាច់ លោក មេភូមិ​ អនុភូមិព្រែកខ្សាច់​ លោកស្រី សមាជិកភូមិព្រែកខ្សាច់ លោកអនុភូមិសំរុងតាកែវ ក្រុមទ្រទ្រង់សុខភាពភូមិ លោកប្រធានសហគមន៍នេសាទឃុំព្រែកខ្សាច់ លោកនាយកសាលាអនុវិទ្យាល័យព្រែកខ្សាច់ សរុបចំនួន ១៥ នាក់ ស្រី ០៤នាក់ ។

ថ្ងៃចន្ទ០១រោច ខែផល្គុន ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី ២៥ ខែមីនា​ ឆ្នាំ២០២៤

អត្ថបទទាក់ទង